|
- ទ្រង់ជានិមិត្តរូបនៃសុភាពបុរសខ្មែរពិតប្រាកដ ថ្លៃថ្នូរ សង្ហា និងមានឬកពារជាបុរសពិតប្រាកដ។ - ទ្រង់ជានិមិត្តរូបនៃជនជាតិខ្មែរ និងប្រទេសកម្ពុជាទាំងមូល ជានិមិត្តរូបនៃការឯកភាពជាតិ សាមគ្គីជាតិ សន្តិភាព និងការអភិវឌ្ឍ។ - ទ្រង់ជាព្រះមហាក្សត្រដែលមានទសពិធរាជធម៌មួយអង្គ ព្រះភ័ក្រ្តព្រះអង្គគ្រប់ពេលគឺញញឹមដោយក្តីមេត្តាទៅកាន់ប្រជានុរាស្រ្ត។ - ទ្រង់ជានិមិត្តរូបនៃភាពជាមនុស្សប្រុសដ៏ពេញលក្ខណៈម្នាក់ មានចំណេះដឹង គុណធម៌ សីលធម៌ ម៉ឺងម៉ាត់ ទន់ភ្លន់ និងបង្កប់ភាពជាបុរសគ្រប់កាយវិការ។ - ទ្រង់ជានិមិត្តរូបនៃកូនដ៏កត្តញ្ញូដែលមិនដែលបង្ករឿងអាស្រូវដល់មាតាបិតា គ្រួសាររាជវង្ស ឬមុខមាត់ប្រទេសកម្ពុជាឡើយ។ ទោះជាអ្នកកោតសរសើរឬគោរពអ្នកណាក៏ដោយ ក៏ទ្រង់នៅតែមានកន្លែងពិសេសមួយស្ថិតក្នុងដួងចិត្តរបស់អ្នកដែរ!  |